• ពត៌មានថ្មីៗ

    ចែករំលែកដល់ជនជាតិខ្មែរ

    Wednesday, March 15, 2017

    ពលករខ្មែរដែលប្រើប្រាស់ប័ណ្ណស៊ីជំពូ(ប័ណ្ណមិនមែនជាជនជាតិថៃ) អាចធ្វើដំណើរទៅមកប្រទេសកម្ពុជា ដោយពុំមានការបង់ប្រាក់ពិន័យក្នុងអំឡុងពេលចូលឆ្នាំខ្មែរ ២០១៧នេះ


    ដំណឹងល្អសំរាប់ពលករខ្មែរដែលពុំទាន់មានលិខិតឆ្លងដែនរឺលិខិតធ្វើដំណើរត្រឹមត្រូវ ហើយកំពុងប្រើប្រាស់ប័ណ្ណស៊ីជំពូ នៅក្នុងស្រុកថៃ ពេលនេះខាងក្រសួងការងារថៃមានចេញលិខិតអនុគ្រោះអោយពលករខ្មែរដែលកំពុងធ្វើការនៅស្រុកថៃដែលមានប័ណ្ណស៊ីជំពូ(ប័ណ្ណមិនមែនជាជនជាតិថៃ) ទាំងអស់អាចធ្វើដំណើរចេញចូលប្រទេសកម្ពុជាក្នុងដំឡុងពេលថ្ងៃចូលឆ្នាំខ្មែរខាងមុខនេះ ចាប់ពីថ្ងៃទី ០៥⁣ មេសា ២០១៧ ដល់ ៣០ មេសា ២០១៧ ដោយគ្រាន់តែពលករទៅក្រសួងការថៃដើម្បីស្នើស៊ំលិខិតទៅផ្ទះ ព្រមទាំងកាន់លិខិតនេះរួមជាមួយប័ណ្ណស៊ីជំពូ បង្ហាញដល់ប៉ូលីសច្រកចេញចូលប្រទេសថៃ ដើម្បីអោយមន្រ្តីអន្តោប្រវេសន៍ធ្វើការប្រថាបត្រាចេញចូលលើលិខិតដែលចេញដោយក្រសួងការងារ ជាការស្រេច ហើយពុំចាប់បង់្របាក់សេវាកម្មអ្វីទាំងអស់។ ដើម្បីទទួលពត៌មានច្បាស់ អាចទៅស្ថានទូតថៃប្រចាំទីក្រុងបាងកក រឺ ទីស្នាក់ការអន្តោប្រវេសន៍ផ្ទាល់ដើម្បីសាកសួរពត៌មានបន្ថែម។

    No comments:

    Post a Comment

    Technology

    Education

    Travel