ជនអន្តោប្រវេសន៍ខ្មែរជាច្រើនរាប់ម៉ឺនរាប់សែននាក់បានមកធ្វើការងាររកស៊ីនៅប្រទេសថៃ ហើយមានជនជាតិខ្មែរមួយចំនួនបានមានទំនាក់ទងស្នេហាជាមួយជនជាតិថៃ ហើយមានបំណងចង់ចុះឈ្មោះអាពាហ៍ពិពាហ៍ជាមួយគ្នា។
ដើម្បីចុះឈ្មោះអាពាហ៍ពិពាហ៍បានលុះត្រាតែអ្នកទាំងពីរត្រូវមានស្ថានភាពនៅលីវជាមុនសិន ហើយឯកសារនិងទីកកន្លែងដែលត្រូវដំណើរការឯកសាររួមមានដូចខាងក្រោម៖
- ខាងខ្មែរ (ប្តី ឬ ប្រពន្ធ)
១-លិខិតឆ្លងដែន (ច្បាប់ដើម ថតចម្លងភាពត្រឹមត្រូវនៅស្ថានទូតខ្មែរ)
២-លិខិតបញ្ជាក់កិរិយាមាទ (ច្បាប់ដើម បកប្រែជាភាសាអង់គ្លេស និង ថៃ)
៣-សំបុត្របញ្ជាក់កំណើត (ច្បាប់ដើម បកប្រែជាភាសាអង់គ្លេស និង ថៃ)
៤-លិខិតបញ្ជាក់ភាពនៅលីវ (ច្បាប់ដើម បកប្រែជាភាសាអង់គ្លេស និង ថៃ)
៥-សាក្សីខ្មែរ ២នាក់ (ថតចម្លងលិខិតឆ្លងដែន និងអត្តសញ្ញាណប័ណ្ណម្នាក់ ១ច្បាប់ព្រមទាំងផ្តិតមេដៃនិងហត្ថលេខា)
៦-លិខិតបញ្ជាក់ដែលចេញដោយស្ថានទូតខ្មែរ (ច្បាប់ដើម បកប្រែជាភាសាថៃ) - ខាងថៃ (ប្តី ឬ ប្រពន្ធ)
១-អត្តសញ្ញាណប័ណ្ណ (ថតចម្លង ១ច្បាប់)
២-សាក្សីថៃ ១នាក់ (ថតចម្លងអត្តសញ្ញាណប័ណ្ណ ១ច្បាប់ព្រមទាំងផ្តិតមេដៃនិងហត្ថលេខា) - ទីកកន្លែងដែលត្រូវទៅ
១-សាលាស្រុក នៅកម្ពុជា
២-មន្ទីរសាការី នៅភ្នំពេញ កម្ពុជា
៣-ស្ថានទូតថៃ នៅភ្នំពេញ កម្ពុជា
៤-ស្ថានទូតខ្មែរ នៅបាងកក ថៃ
៥-កុងស៊ុយថៃ នៅបាងកក ថៃ
៦-សាលាស្រុក នៅថៃ
No comments:
Post a Comment